មនុស្សអស្ចារ្យគឺជាមនុស្សស្គាល់អ្វីដែលត្រូវប្រឈម

S

មនុស្សអស្ចារ្យគឺជាមនុស្សស្គាល់អ្វីដែលត្រូវប្រឈម ស្គាល់អ្វីដែលត្រូវលើកលែង ស្គាល់អ្វីត្រូវលះបង់ ស្គាល់ទុក្ខលំបាកស្គាល់ការតស៊ូ ស្គាល់ភាពស្មោះត្រង់ ស្គាល់ការបាននិងការបាត់បង់ ស្គាល់ផ្លូវគេចចេញពីបំណុលជីវិត ។ មនុស្សបែបនេះមានការសិក្សា មានការយល់ដឹង នឹងមានផ្លូវចិត្តរឹងមាំដើម្បីបំពេញសេចក្តីស្រឡាញ់ដ៏មានជំរៅឲ្យជីវិត មនុស្សអស្ចារ្យយូរៗកើតបានមួយទេ មនុស្សរយកើតទាំងយប់ទាំងថ្ងៃមិនចេះអស់ (តាមច្បាប់បង្កាត់ហ្សែន មួយរយឆ្នាំកើតមនុស្សខ្លាំងមួយ មួយពាន់ឆ្នាំកើតមនុស្សអស្ចារ្យ រាប់ពាន់ឆ្នាំទើបកើតមនុស្សអច្ឆរិយៈ) ។
ជីវិតគឺជាការដើរផ្លូវ ផ្លូវដែលអាចរស់បានគឺទាល់តែផ្លូវនោះធំ ផ្លូវធំទៅបានទាល់តែមានការផ្លាស់ប្តូរ ផ្លាស់ប្តូរទៅបានទាល់តែមានបការរៀនសូត្រ រៀនបានផលល្អទាល់តែប្រឈមនឹងភាពខ្ជិលច្រអូស បំបាត់ភាពខ្ជិលច្រអូសទៅបានទាល់តែចេះផ្លាស់ប្តូរទំលាប់មិនល្អដែលខ្លួនមាន ។ មនុស្សគ្រប់គ្នាសុទ្ធតែមានកិត្តិយស កិត្តិយសធ្វើអំពើល្អ​ត្រឹមត្រូវ បើធ្វើអ្វីធំដុំមិនបាននឹងគេ ធ្វើល្អជាមួយខ្លួនឯង ខំរក្សាសីល ធ្វើសមាធិ វិបស្សនាទៅ អ្វីដែលព្រាត់ពីយើងគឺព្រាត់ទៅបាន តែកុំឲ្យគុណធម៌ព្រាត់ប្រាសពីយើងឲ្យសោះ ! ។

Comments