ភាពឆ្លាតវាងវៃរបស់មនុស្សគឺមកពីពួកគេនិយាយតិចជាងស្តាប់និងអំណាចចិត្តស្ងប់ដែលខ្លួនគេមាន ។ កាលណាចិត្តស្ងប់ហើយបញ្ញានឹងមានកម្លាំង , ការគិតគឺជាការងារមួយដ៏លំបាក ប៉ុន្តែវាបានបង្កើតភ័ព្វវាសនាឲ្យជីវិត ! ហេតុនេះកុំមើលងាយការគិតឲ្យសោះ ! ។ ចិត្តស្ងប់មិនស្ងប់គឺមកពីការគិត ដឹងថាគិតច្រើនវានាំឲ្យចិត្តមិនស្ងប់ អញ្ចឹងកុំតែគិតទៅចិត្តវាស្ងប់បាត់ទៅហើយ ត្រូវស្គាល់ប្រមាណក្នុងការគិត ! វិធីងាយៗធ្វើឲ្យចិត្តស្ងប់ដែលព្រះពុទ្ធបានបង្រៀនគឺ ១- ចងចិត្តទៅនឹងអ្វីមួយលើរាងកាយ តាមពិនិត្យការកំរើកនិងពិនិត្យចលនា ២- ពង្រឹងសតិស្មារតីតាមដឹងចលនាចិត្ត ការកំរើករបស់ចិត្ត ឬពីការគិតរបស់វា រឿងមិនល្អកុំគិត ! បើមិនចេះបង្វែរការគិតទៅគិតរឿងល្អៗទេ ភាវនាតែពុទ្ធោៗហើយនឹកគុណព្រះទៅ នេះជាកំពូលបច្ចេកទេសអប់រំចិត្ត ជួយរំដោះចិត្តពីគំនិតអត់បានការបាត់ទៅហើយ ! ។ ការគិតមិនល្អ គឺជាការធ្វើជីវិតឲ្យលំបាក ! ។

