ជីវិតគឺផុយស្រួយណាស់ ! វាស្ទើរតែគ្មានសល់រសជាតិអ្វីទាំងអស់ នៅពេលជីវិតត្រូវបាត់បង់ទៅ ។ ខណៈពេលដែលមនុស្សនាំគ្នាបួងសួងសុំក្តីសុខតាមប្រពៃណីដូនតា ពេលចេញមកវិញនាំគ្នាស្លាប់ក៏មាន នាំគ្នារាំច្រៀងត្រេកត្រអាលរីករាយចូលឆ្នាំថ្មី តែខ្លះត្រូវស្លាប់ក្រោមគំនរថ្មបាក់រញ្ជួយដីក៏មាន ខ្លះស្លាប់ក្រោមចុងអាវុធយ៉ាងខ្លោចផ្សាទៅវិញក៏មាន ។ ពឹងក្តីសុខដោយខ្វះការគិតត្រិះរិះពិចារណា ខ្វះការប្រុងប្រយ័ត្នមិនបានទេ ភាពត្រេកត្រអាលភ្លេចខ្លួនគ្មានសល់អ្វីក្រៅពីការស្តាយក្រោយនោះទេ ។ ពឹងធម៌ ពឹងបញ្ញាស្មារតីខ្លួនឯងគឺមិនសូវខុសចិត្តឡើយ ពឹងអស់ចិត្តហើយនៅតែជួបរឿងមិនល្អទៀត ចាំគិតថា មកពីកម្មចាស់ឲ្យផល ! នេះជាការបង្រៀនរបស់ព្រះពុទ្ធ ! ។

