សច្ចះវិវដ្តះញាណ
ញាណឃើញអរិយសច្ចះ ឃើញច្បាស់ក្នុងសភាវះដែលមានពិត បញ្ញាប្រព្រឹត្តិទៅមិនវង្វេងដោយអំណាចនៃកិច្ចក្នុងសភាវធម៌ គឺបានពិចារណាវែកញែកអស់អាថ៌សេចក្តីដោយខ្លួនឯង មិនបានឮតាមឬថាតាមគេ មិនបានយល់ក្នុងកំរិតស្តាប់សើៗ តែជាការអង្គុយរំពឹងគិតពិសោធឃើញច្បាស់ដោយខ្លួនឯង មិនវិបរឹតក្នុងសច្ចះនិមួយៗ។ឲ្យតែមានហេតុ គឺត្រូវតែមានផល ឲ្យតែលួចគេគង់នឹងជាប់គុក ឲ្យតែសម្លាប់គេគង់តែគេសម្លាប់វិញ ឲ្យតែប្រឹងរៀនគង់នឹងបានការធ្វើ សត្វលោកប្រព្រឹត្តិទៅតាមអំពើកម្មរៀងៗខ្លួន ទីណាក៏ដោយឲ្យតែមានហេតុឲ្យវាកើតគឺវាកើត មិនគួរដល់ការរង្គៀសចិត្តដោយដើរទើសទាស់គេឯងឡើយ ទីបំផុតត្រូវលះការប្រកាន់ក្នុងសច្ចះ៤នោះចោលទៀត (បានអីលះហ្នឹង កុំជាប់ប្រកាន់ ចង់ដល់និព្វានត្រូវលះតាំងពីខន្ធ៥នេះទៅ)៕

