ទ្រង់ព្រះនាមថាលោកវិទូ ព្រោះព្រះអង្គជ្រាបច្បាស់នូវលោកទាំងបី គឺសត្វលោក អាកាសលោក និងសង្ខារលោក ។
១- សត្វលោកៈ គឺពពួកសត្វក្នុងភពផែនដីនេះទាំងមូល កើតមកពីណា មានធាតុផ្សំដូចម្តេច មានចិត្តគំនិតនិងកិលេសដូចម្តេច ត្រូវបញ្ចប់ទុក្ខដូចម្តេច ជាដើម ។
២- អាកាសលោកៈ ទ្រង់ជ្រាបពីអាកាសជាញ្ញត្តិ(ទៅលើដល់ជតាកាសផុតព្រហ្មលោក កសិណុគ្ឃាដិមាកាស អាកាសកសិណជាដើម) និងអាកាសជាបរមត្ថ(ផ្នែកចន្លោះលំហក្នុងរូប២៨គឺបរិច្ឆេទ្ទរូបជាដើម)។
៣- សង្ខារលោកៈ ទ្រង់ជ្រាបពីអន្តរអំពើរវាងធាតុដី ទឹក ភ្លើង ខ្យល់ អាកាស និង វិញ្ញាណ បង្កើតជាជីវិត ជ្រាបពីការតាក់តែងកម្មហៅថា អភិសង្ខារ(អបុញ្ញាភិសង្ខារ បុញ្ញាភិសង្ខារ អនេញ្ជាភិសង្ខារ) ជ្រាបពីសង្ខារ៣(រូបសង្ខារ វចីសង្ខារ ចិត្តសង្ខារ) សង្ខារក្ខ័ន្ធ(ចេតសិក៥០) ជាដើម ។ តើត្រៃលោកនេះខុសគ្នាដូចម្តេចជាមួយភពបីមាន កាមភព រូបភព អរូបភព ? ភពបីជាទីកើតរបស់ចិត្តសមគួរទៅតាមកម្មដែលសត្វបានធ្វើ ដែលសង្គ្រោះចូលទៅក្នុងសត្វលោក និង សង្ខារលោកនេះឯង ។

