តាមការសិក្សារបស់លោកវីល្លាមជែម

S

តាមការសិក្សារបស់លោកវីល្លាមជែម ប្រើពេល៤០ឆ្នាំ ទៅលើមនុស្សជុំវិញពិភពលោក៧៥០០០នាក់ អ្នកចាំជាតិ អ្នកភ្លឹកហើយដឹងខ្លួនឡើងវិញ អ្នកជិតស្លាប់ដោយប្រើម៉ាសុីនសណ្តំ(Hypnosis) អ្នកខ្មោចលង ។ល។ អស់ទឹកប្រាក់បីពាន់លានដុល្លារបានរកឃើញថា មនុស្សស្លាប់ហើយពិតជាកើតទៀតពិតមែន ពិតជាមានជីវភាពព្រលឹងវិញ្ញាណក្រោយពីស្លាប់ ។ តាមទិន្នន័យព្រះធម៌និងវិទ្យាសាស្ត្រគឺមានភាពត្រូវគ្នាខ្លះ ខុសគ្នាខ្លះគឺទៅលើការប្រើពាក្យពេចន៍ខុសជំនាន់គ្នា ដូចជា DNA មានសមត្ថភាពបង្កើតនាមនិងរូប ហេតុនេះវានេះហើយជា ហទយវត្ថុដែលជាទីអាស្រ័យនៃចិត្ត ដែលជាចំណុចរួមដ៏សំខាន់បំផុត និងការអធិប្បាយមិនតាមលំដាប់ដូចគ្នា តែត្រូវគ្នាសឹងតែទាំងស្រុង ។ ក្រៅពីនេះបើតាមវិទ្យាសាស្ត្រគឺនាំឲ្យមនុស្សមិនខា្លចបុណ្យបាបអ្វីទាំងអស់ មិនខ្វល់ពីគុណធម៌ ព្រោះជីវិតកើតពីតណ្ហាមេបា កើតហើយស្លាប់ទៅចប់ អ្នកណាឆ្លាតអ្នកនោះរស់ស្រួល ការរស់នៅគ្មានក្តីសុខមានតែការដណ្តើមគ្នារស់ ចំណែកព្រះធម៌មានអត្ថន័យជ្រាលជ្រៅនិងឡូសុីកជាង គឺដឹកនាំមនុស្សឲ្យមានក្តីសុខ ឲ្យខ្លាចបុណ្យបាប ឲ្យមានគុណធម៌ នេះបើយើងនិយាយតាមភ្នែកសាច់សុទ្ធសាធ ។ អ្នកយល់យ៉ាងណាក៏បាន មិនបង្ខំថាអត្ថបទនេះត្រឹមត្រូវទាំងស្រុងនោះទេ យល់យ៉ាងណាកុំតែដល់ថ្នាក់ឈ្លោះគ្នាទៅបានហើយ ! ព្រោះអារឿងអញត្រូវវាខុសនេះ មានតាំងពីមុនព្រះកើតឡើងក្នុងលោកនេះមកម៉្លេះ ! ខ្ជិលខ្វល់ !

Comments