មនុស្សម្នាក់ដែលយើងទាស់ចិត្ត

S

មនុស្សម្នាក់ដែលយើងទាស់ចិត្ត គឺព្រោះតែគេខុសទាស់នឹងចំណង់ចំណូលចិត្ត ខុសនឹងអាធ្យាស្រ័យយើង គេមិនព្រមធ្វើតាមយើង ហើយយើងចង់ឲ្យគេមកដូចយើង មកធ្វើតាមយើង នេះគឺមកពីយើងចង់គ្រប់គ្រងលើគេដែរ វាដែលទៅរួចទេ ដែលសូម្បីតែយើងខ្លួនឯង ក៏គ្រប់គ្រងខ្លួនឯងមិនបានផងដែរនោះ ? ។ បើយើងកាន់តែគិតពីការស្អប់ នោះយើងក៏កាន់តែស្អប់ឡើង បើយើងបានគិតពីហេតុផល ពីចរិតអាធ្យាស្រ័យផ្ទាល់របស់មនុស្សដែលគេបានសន្សំទុកមកជាយូរ ដោយមេត្តាចិត្ត នោះកំហឹងនិងការស្អប់ខ្ពើមនឹងថយចុះ ។ មនុស្សមិនមែនសត្វទេ យើងកាន់តែស្អប់គេ គេក៏កាន់តែស្អប់យើង ទីបំផុតក៏ទុកដាក់គ្នាជាសត្រូវស្លាប់រស់ ហើយឈានទៅដល់ការបំផ្លិចបំផ្លាញគ្នា ចងពៀរវេរានឹងគ្នារាប់រយជាតិទៀតផង។ បើគេនិយាយអាក្រក់ពីខ្ញុំ នោះខ្ញុំនឹងនិយាយអាក្រក់តបវិញ គឺយើងបានបង្កើនកម្លាំងចិត្តស្អប់នៅក្នុងខ្លួន យើងបានដាំបណ្តុះពួជចិត្តអាក្រក់ទៅជាតិមុខ ទីបំផុតយើងនឹងក្លាយជាមនុស្សឯកោ ព្រោះគ្មាននរណាគេហ៌ានរាប់រកទៀតឡើយ ! ។

Comments