ចិត្ត៨៩ដួង

S

ចិត្ត៨៩ដួង ឬ ១២១ដួង ចិត្តដែលពាល់ត្រូវរសព្រះនិព្វានមានតែ៨ដួងប៉ុណ្ណោះ គឺមគ្គ៤ ផល៤ ចិត្តក្រៅពីនេះបានត្រឹមតែសិក្សាក្នុងទ្រឹស្តី ព្រោះហេតុនេះការពោលពី រសនិព្វានប្រាប់គ្នាគឺបានត្រឹមតែប្រកែកគ្នានាំតែហត់ទេ ។ សភាពបែបនេះប្រៀបបីដូច អ្នកសិក្សាពីភូមិសាស្ត្រ ដែលនិយាយពីទីក្រុងប៉ារីសមិនដែលបានឃើញសោះ ហើយមកនិយាយវែកញែកពីទិដ្ឋភាពនិងរចនាសម្ព័ន្ធទីក្រុងចែកគ្នាស្តាប់ ទាំងមិនយល់ច្បាស់ហើយពេលខ្លះនាំគ្នាចាប់កំហុសទីក្រុងនោះទៀតផង ។ ឈប់នាំគ្នាសឺទៀតទៅ នាំគ្នាធ្វើឲ្យជាក់ច្បាស់ដោយខ្លួនឯងវិញប្រសើរជាង !

Comments