មុនធ្វើអ្វីត្រូវគិត កំពុងធ្វើត្រូវប្រកបដោយសតិធ្វើមួយដឹងមួយ ផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយមនុស្សនិងធម្មជាតិ ។ សមាធិទៀងទាត់ដោយមិនចាំបាច់សង្ឃឹមថានឹងបានអ្វីពីសមាធិ ប៉ុន្តែសង្កេតឲ្យឃើញការពិតយ៉ាងម៉ត់ចត់គឺឧប្បាទវយធម៌(ធម៌កើតរលត់)ព្រលែងចោលចំណង់និងការភ័យខ្លាចគឺដើម្បីយល់ដឹងពីដំណើរជីវិត។ អត់ធន់ សណ្តោសប្រោសប្រណី មេត្តាជ្រាលជ្រៅ ប្រកបដោយបញ្ញា គឺជាលទ្ធផលនៃកិច្ចបដិបត្តិដ៏ម៉ត់ចត់នេះ។

