ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់

S

ពាក្យថា ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ បើយើងបានធ្វើល្អហើយ ទោះបានផលមិនបានផលភ្លាមៗ ក៏ឈ្មោះថាយើងបាននូវសេចក្តីល្អដែរគឺ « អារម្មណ៍រីករាយ » នេះឯង ។ បើយើងធ្វើអាក្រក់ បានអារម្មណ៍អាក្រក់ ក្នុងចិត្តមួរម៉ៅក្តៅក្រហាយស្តាយក្រោយ ជាការមិនគួរធ្វើទេ ។ វិជ្ជាផ្លូវលោកត្រូវខំរៀនសូត្រសិក្សាឲ្យបានល្អ តែកុសលថ្នាក់ភាវនាដែលជាការសិក្សាសច្ចធម៌ គឺដើម្បីធ្វើឲ្យចិត្តមានក្តីសុខ ឲ្យចិត្តមានកម្លាំងរស់ក្នុងសេចក្តីល្អ នឹងដើម្បីបញ្ចប់ទុក្ខក្នុងសង្សារវដ្តនៅទីបំផុត ។

Comments