អភិញ្ញា៦ (អភិប្រែថាក្រៃលែង ញ្ញាណប្រែថាការដឹង គឺការដឹងដ៏ក្រៃលែង)
១- ឥទ្ធិវិធញាណ ជាអនុភាពនៃអំណាចឋាមពលចិត្តស្ងប់ ដោយកម្លាំងឧទ្ទិសដ្ឋានចិត្ត ធ្វើអ្វីៗឲ្យបានសម្រេចគ្រប់យ៉ាង អាចប្លែងភាពបានគ្រប់យ៉ាង។
២- ទិព្វសោតញាណ ចិត្តស្ងប់ខ្លាំង អាចទទួលការផ្សាយចេញនៃសម្លេងដ៏ល្អិតពីអ្នកដទៃដែលគេមិនអាចស្តាប់ឮបានឬហៅថាត្រចៀកទិព្វ។
៣- ចេតោបរិយញាណ អាចទទួលការផ្សាយចេញនៃការគិតពីអ្នកដទៃ ដឹងចិត្តអ្នកដទៃ។
៤- បុព្វេនិវាស្សានុស្សតិញាណ ដឹងរឿងរ៉ាវក្នុងអតីតកាល
៥- ទិព្វចក្ខុ ឬភ្នែកទិព្វ
៦- គឺអាសវក្ខយញាណ ញាណដឹងការកំចាត់កិលេសសត្វមិនឲ្យកើតទៀត។អភិញ្ញា៦ជាឬទ្ធិរបស់អរិយបុគ្គល ជាអំណាចប្រព្រឹត្តិទៅនៃញាណក្នុងការអស់ទៅនៃអាសវះទាំងឡាយ។នរជនខ្លះលោកពោលថា ធម៌ព្រះពុទ្ធគឺអាចពិសោធបាន អ្វីដែលមិនអាចពិសោធបានមិនមែនជាធម៌ព្រះពុទ្ធឡើយ ពោលយ៉ាងនេះមិនត្រឹមត្រូវទេ ព្រោះអ្វីដែលយើងធ្វើមិនបាន កុំនឹកស្មានថាអ្នកដទៃគេធ្វើមិនបានដូចខ្លួនដែរឲ្យសោះ។ចំណែកប្រទេសជប៉ុនគេបានយកធម៌នេះទៅអភិវឌ្ឍប្រទេសគេ ដោយទាញយកមកផ្លូវលោកវិញ អភិញ្ញា៦ ទី១គឺបញ្ញានិងការតាំងចិត្តទើបគេយកការសិក្សាជាការសំខាន់ ទី២ត្រូវចេះស្តាប់សម្លេងទាមទារពីមហាជន ទី៣ត្រូវចេះយល់ចិត្តយល់សុខទុក្ខរបស់អ្នកដទៃ ទី៤ ត្រូវចេះចាំរឿងរ៉ាវអតីតកាលឲ្យបានច្បាស់ហើយរៀបចំកុំឲ្យខុសឆ្គងតទៅទៀត។ទី៥ភ្នែកទិព្វគឺភ្នែកបញ្ញាមើលរហ័សគិតរហ័សបានត្រឹមត្រូវ ទី៦ត្រូវចេះដោះស្រាយបញ្ហា ហើយកុំបន្សល់កិច្ចការនាំឲ្យមានផលវិបាកនៅថ្ងៃមុខ។គេគិតឃើញដូច្នេះហើយយកទៅប្រើយ៉ាងមានប្រសិទ្ធភាពក្នុងការដឹកនាំសង្គមរបស់គេ ! ។ នៅពេលណាអ្នកបំភ្លេចខ្លួនឯង អ្នកនឹងមានអារម្មណ៍តានតឹងភ្លាមមួយរំពេច ព្រោះរឿងខាងក្រៅសុទ្ធតែជារឿងខ្យល់ព្យុះកំបុតត្បូង ចូរអានទំព័រជីវិតខ្លួនឯងឲ្យបានរៀងរាល់ថ្ងៃ អ្នកនឹងយល់ពីគុណភាពរបស់វាជាមិនខាន ! ។

