១- សត្វស្លាបទាំងអស់ស្វែងរកជម្រកនៅពេលភ្លៀងធ្លាក់ តែឥន្ទ្រិយគេចភ្លៀងដោយហោះរំលងពពក(ជីវិតគឺជាបញ្ហា លើកចិត្តឲ្យខ្ពស់ផុតបញ្ហា ហើយដោះស្រាយវាទៅ)។
២- ប្រកួតជាមួយមនុស្សម្នាក់គឺមានភាពងាយស្រួលទេ តែយកឈ្នះមនុស្សម្នាក់គឺជាការលំបាក ព្រោះយើងត្រូវស្គាល់ខ្លួនឯង និងស្គាល់សមត្ថភាពមនុស្សនោះឲ្យបានច្បាស់ ។
៣- ត្រូវមានក្តីសុបិនកសាងជីវិតឲ្យបានល្អមុនក្តីសុបិននោះបានក្លាយទៅជាការពិត ក្តីសុបិនមិនមែនជាអ្វីដែលអ្នកបានឃើញក្នុងពេលកំពុងដេកលក់នោះទេ វាគឺជាអ្វីដែលធ្វើឲ្យអ្នកមិនអាចដេកលក់បាន ។
៤- ជីវិតគឺដូចជាការយល់សប្តិ ដែលអ្វីៗហាក់ដូចជាមានពិត លុះភ្ញាក់ដឹងខ្លួនឡើងមានត្រឹមតែការចងចាំអារម្មណ៍ដែលបានកន្លងហួសទៅតែប៉ុណ្ណោះ ។

