តើឈានគឺជាអ្វី?

S

តើឈានគឺជាអ្វី ?
ឈានជាផ្លែផ្កាឬជាផលនៃសមាធិ ព្រោះចិត្តចេះសម្លឹងអារម្មណ៍ នឹងចេះដុតកម្លោចអារម្មណ៍(ឈានជាការសម្លឹងអារម្មណ៍និងដុតកម្លោចអារម្មណ៍) កាលណាបានឈាន៨ ទើបបង្អោនចិត្តទៅយកឬទ្ធិអភិញ្ញាបាន សារុបមក សមាធិ => ឈាន => អភិញ្ញា + វិបស្សនា = ព្រះអរហន្តចេត្តោវិមុត្តិ ឬ សមាធិបានអប្បនាសមាធិ + វិបស្សនា ក៏ជាព្រះអរហន្តចេត្តោវិមុត្តិដែរ ។ ចំណែកសមាធិបានត្រឹម ឧបចារៈសមាធិ + វិបស្សនា = ព្រះអរហន្តបញ្ញាវិមុត្តិ ។

Comments