វិបស្សនាហេតុអីត្រូវមានសមាធិជាទំរ ?

S

វិបស្សនាហេតុអីត្រូវមានសមាធិជាទំរ ? ព្រោះវិបស្សនាត្រូវកំណត់ដឹងនាមរូបនិងបច្ច័យរបស់វា កំណត់ដឹងមិនមែនសូត្រទន្ទេញចាំមាត់ទេ គឺមើលក្នុងសមាធិឲ្យឃើញរូប ឃើញនាមតាមព្រះពុទ្ធដីកា ។ ព្រោះហេតុនេះទើបត្រូវចម្រើនអានាបាឲ្យបានឈានទីបួនជាមុនសិន ទើបចម្រើនឪទាតកសិណ(កសិណពណ៌ស) ឲ្យបានពន្លឺភ្លឺត្រចះត្រចង់ ដើម្បីមើលរូបឲ្យបានច្បាស់ ទើបចម្រើនមហាភូតរូប៤ម្តងមួយ ឲ្យឃើញជាបដិភាគនិមិត្តហើយបានចូលមើលឧបាទាយរូបម្តងមួយតាមលំដាប់ បន្ទាប់មកចាំកំណត់នាមធម៌បន្តទៀត ។ នេះជាថ្នាក់បដិបត្តិសុទ្ធសាធ មិនមែនថ្នាក់ទ្រឹស្តីទេ !

Comments