អ្នកតែងមានអ្វីៗត្រូវធ្វើក្នុងជីវិតជានិច្

S

អ្នកតែងមានអ្វីៗត្រូវធ្វើក្នុងជីវិតជានិច្ច ជាលាភយសក្តី ជាជំងឺដំកាត់ក្តី ជាការបាត់បង់ក្តី ទទួលយកវាហើយរីករាយជាមួយវាទៅ ! បើកើតទុក្ខនាំឲ្យខាតធំទេ ចាប់យកវាមកដោះស្រាយឲ្យបានល្អ កុំមានការទាស់ចិត្ត កុំចេះតែចង់ឲ្យអ្វីៗមកតាមចិត្តយើងចង់នោះឲ្យសោះ ! ព្រោះពេលខ្លះយើងពិតជាចង់ហើយមិនបានពិតមែន ! ត្រូវទទួលយកអ្វីៗមកសិក្សាដើម្បីសន្សំបញ្ញាបារមីរួចចាកទុក្ខ ។ នៅពេលមានកំហុស ត្រូវពិនិត្យមើលវាឲ្យឃើញថា វាជាការផ្តល់សំណាងឲ្យអ្នក ដើម្បីបង្កើតភាពរីករាយក្នុងការសិក្សា ! ក្នុងវត្ថុមួយមានអត្ថន័យពីរជានិច្ច បើអ្នកសម្លឹងមើលឃើញតែម៉្យាង នោះអ្នកអាចនឹងបាត់បង់ភាពរីករាយជាមួយសំរស់មួយផ្នែកទៀតរបស់វាជាមិនខាន ! ។ បើអ្នកបានគិតត្រូវ នាំឲ្យការធ្វើត្រូវ និយាយត្រូវបានកើតឡើង មានះក្នុងភាពត្រូវបានកើតឡើង នោះអ្នកនឹងមានភាពអាត្មានិយមត្រូវ(សុំសិទ្ធិប្រើពាក្យនេះសិន)ហើយម៉្ងៃៗ អ្នកនឹងអង្គុយស្រាវជ្រាវតែពីកំហុសខ្លួនឯងដើម្បីបំផ្លាញវាចោល ព្យាយាមសាងតែហេតុដែលល្អៗឲ្យចំរើនឡើង។អ្នកបានគិតត្រូវថា លោកនេះអ្វីៗមិនទៀងឡើយ ! ពេលនោះអ្នកនឹងមើលលែងឃើញសម្លៀកបំពាក់ល្អ ឡានទំនើប ផ្ទះធំ មើលមិនឃើញឯកឧត្តម កៅអីកិត្តិយស មាសប្រាក់និងអំណាច ហើយភាពកក់ក្តៅពីខាងក្នុងរមែងចំរើនឡើង ! សេចក្តីមេត្តាករុណា ការអាណិតអាសូរ សណ្តោសប្រោសប្រណី ស្រឡាញ់រាប់អាន សប្បុរសធម៌ ភាពអត់អោន ការលើកលែងទោសរមែងចំរើនឡើង ទីបំផុតសេចក្តីសុខក៏ចំរើនឡើង ។អ្នកមានសត្រូវតែម៉្យាងគត់ គឺចិត្តអាក្រក់របស់ខ្លួនឯង ! នេះជាការបង្រៀនរបស់ព្រះពុទ្ធ! ។

Comments