ការពិនិត្យខ្យល់ដង្ហើមកាលបើអង្គឈានកើតឡើងហើយ

S

ការពិនិត្យខ្យល់ដង្ហើមកាលបើអង្គឈានកើតឡើងហើយ ត្រូវលះអង្គឈាននិមួយៗទៅវិញដើម្បីឆាប់ចូលដល់ឯកគ្គតាចិត្ត លះវិតក្កៈ វិចារៈ បីតិ សុខៈ (ត្រឹមតែដឹងហើយលះចោលកុំនៅជាប់) បើបីតិកើត ប្រាប់ខ្លួនឯងក្នុងចិត្តថា នេះជាបីតិ ឬ បីតិហ្ន ! ឬមួយប្រាប់ខ្លួនឯងថា បីតិកើតរលត់ ។ ក្នុងបិដកឲ្យប្រាប់ខ្លួនឯងថា អាត្មាអញនឹងរំងាប់កាយសង្ខារសឹមដកដង្ហើមចូល - ចេញ ដើម្បីឲ្យឆាប់រលត់ខ្យល់ឲ្យចិត្តចុះកាន់អប្បនាសមាធិយ៉ាងពេញបរិបូរណ៍ ។

Comments