លោកគ្រូតើពាក្យវីវេកឬកម្លាំងអធិដ្ឋានសំបូរប្រើនៅសាសនាផ្សេងពីព្រះពុទ្ធសាសនាឬ ?។
បាទចៅ តាមពិតសាសនាផ្សេងយកពាក្យអធិដ្ឋានយកទៅប្រើ ដើម្បីកុំឲ្យជាន់ពាក្យជាមួយពុទ្ធសាសនា ប៉ុន្តែពាក្យអធិដ្ឋាននេះក្នុងពុទ្ធសាសនាគឺជាកំពូលពាក្យដ៏មានកម្លាំងក្នុងការកសាងបារមីក្លាយជាព្រះពុទ្ធ តែយើងមិនសូវប្រើ បែរជាគិតថាជាពាក្យសាសនាផ្សេងហើយនាំគ្នាស្អប់ពាក្យនេះទៅវិញ ។ អធិដ្ឋានបារមី ! ជាកម្លាំងបារមីមួយក្នុងបារមី១០ ដើម្បីក្លាយជាព្រះពុទ្ធ ។
វិវេកមានបី កាយវិវេកបានដល់សីល ចិត្តវិវេកបានដល់សមាធិ ឧបធិវិវេកបានដល់បញ្ញាឬវិបស្សនា ។

