លោកគ្រូ ខ្ញុំភ្លេចភ្លាំងខ្លាំងណាស់ វ័យនៅក្មេងសោះ(ជាង៣០ឆ្នាំ)ភ្លេចសឹងតែជាងពាក់កណ្តាល តើធ្វើម៉េចទៅ ? ។
បាទក្មួយ ! តមបារី ស្រា កុំប្រើថ្នាំសម្លាប់សត្វល្អិតឬគេចចេញឆ្ងាយ(ធូបមូស ស្ព្រាយបាញ់) ដេកគ្រប់គ្រាន់ ហាត់ប្រាណ ផឹកទឹក អានសៀវភៅឲ្យទៀងទាត់១៥ទៅ២០នាទីក្នុងមួយថ្ងៃ សូត្រធម៌ថ្វាយបង្គំព្រះរាល់ល្ងាច(ភ្លេចច្រើនមិនមែនត្រូវឈប់គិតទេ ត្រូវខំធ្វើលំហាត់ខួរក្បាល បូកលេខ លេងពាក្យខ្វែង(Cross word) ជាដើម) ធ្វើអ្វីត្រូវដឹងខ្លួន ដើរប្រាប់ខ្លួនឯងថាដើរ ដេកដឹងថាដេក កម្រើកដៃជើងដឹងកម្រើក ។ ពេលរកនឹកមិនឃើញ ប្រាប់ខ្លួនឯងថា ទុកពេលឲ្យខួរក្បាលធ្វើការចុះ បន្តិចទៀតនឹកឃើញហើយ កុំមួរម៉ៅថែមឲ្យសោះ ទៅណាមកណាត្រូវដាក់ប៊ិចនិងសៀវភៅតាម កត់ត្រាអ្វីដែលចាំបាច់ទុក ប៉ុន្តែមិនត្រូវភ្លេចប៊ិចនិងសៀវភៅទៀតទេណា ។ បើចាំបាច់ត្រូវតាមដានសុខភាពខួរក្បាលជាមួយអ្នកឯកទេសផង គេអាចប្រើថ្នាំជំនួយដូចជា Giloba - Tanakan - B1B6B12 - Acarlion ជាដើម ។

