មើលជុំវិញអ្នក មើលក្នុងចិត្តអ្នក ក្នុងឆ្នាំនេះវាមិនដែលដូចគ្នាបេះបិទទៅនឹងឆ្នាំមុននោះទេ នេះហើយអនិច្ចំ ! លោកនេះគ្មានវិបត្តិណាមួយជារបស់យើងរហូតឡើយ ! ។ ពេលបានជួបសុខ កុំត្រេកត្រអាលភ្លើតភ្លើននឹងសុខនោះពេកអី ព្រោះសុខនោះមិននៅជាមួយយើងរហូតឡើយ ពេលបានជួបទុក្ខក៏មិនត្រូវលិចចុះក្នុងទុក្ខនោះខ្លាំងពេកអី ព្រោះទុក្ខនោះក៏មិននៅជាមួយយើងរហូតដែរ នេះហើយជីវិតដែលមានត្រឹមតែសុខនិងទុក្ខ ដឹងសុខ ដឹងទុក្ខ រួចហើយនាំគ្នាស្លាប់បាត់អស់ទៅ អត់មានអ្នកណាបានអីពីលោកនេះទៅទាល់តែសោះ ! កុំលិចចុះក្នុងលោកនេះអី ! ។

