បើ​យើង​គ្មាន​បញ្ញា

S

បើ​យើង​គ្មាន​បញ្ញា អ្វីៗ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​នឹង​ក្លាយ​ទៅជា​ប្រភព​នៃ​ទុក្ខបាន
បើ​យើង​ឈ្លាសវៃក្នុងការប្រើ​វត្ថុ​ទាំង​នេះ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ និង​ចិត្ត នឹងអាច​នាំ​យើង​ចេញ​ពី​ទុក្ខបាន ។ អ្នកដឹងទេថាភ្នែកមិនមែនជារបស់ល្អទេ បើ​អ្នក​មាន​អារម្មណ៍​មិន​ល្អ គ្រាន់តែ​ឃើញ​អ្នក​ដទៃ​អាចនឹង​ធ្វើ​ឱ្យ​អ្នក​ខឹង និង​ធ្វើ​ឱ្យ​អ្នក​គេង​មិន​លក់បាន ឬអ្នកអាចលង់ស្នេហ៍ជាមួយអ្នកដទៃដោយសារតែភ្នែក ។ ស្នេហា​ក៏​មាន​ទុក្ខ​ដែរ បើយក​មិន​បាន​តាម​ចិត្តចង់ ស្រលាញ់​និង​ស្អប់​គឺ​មាន​ទុក្ខទាំងពីរ ​ទុក្ខ​ព្រោះ​ចង់​ឲ្យបានដូចចិត្ត ចង់បានក៏ទុក្ខ មិនចង់បានក៏ទុក្ខ។ ការ​ចង់​បាន​របស់​ទាំង​នោះ ទោះ​បី​អ្នក​ទទួល​វាបានហើយ​ក៏​នៅ​តែ​រង​ទុក្ខ​ដែរ ព្រោះ​ខ្លាច​បាត់​បង់ទៅ » ចិត្តនៅត្រឹមតែជាកិរិយានៅក្នុងវត្ថុទាំងពួងទើបដល់នូវទីបំផុតទុក្ខបាន ។

Comments