មនុស្សចេះដោះស្រាយបញ្ហា

S

ខ្ញុំមិនដឹងពីរបៀបដែលមនុស្សចេះដោះស្រាយបញ្ហាបានដូចម្តេចទេ ប៉ុន្តែចិត្តគឺជាប្រភពនៃការគិត ចូរថែទាំកិច្ចការវាឲ្យបានល្អចុះ កុំគិតរឿងអត់ប្រយោជន៍ច្រើនពេក កុំបារម្ភរឿងដែលមិនទាន់កើតឡើង កុំត្រេកអរ កុំទោមនស្សរឿងមិនទាន់មកដល់ កុំរំពឹងទុកខ្ពស់ហួសហេតុពេក នាំតែខកបំណងនៅពេលការពិតបានមកដល់ ធ្វើអ្វីៗឲ្យបានល្អបំផុត ផលបានមកយ៉ាងណាក៏ព្រម ។
=> ពេលខ្លះមនុស្សដែលមានអតីតកាលមិនល្អ គេក៏អាចសាងអនាគតយ៉ាងត្រចះត្រចង់បានដែរ មនុស្សកុំមើលងាយមនុស្សឲ្យសោះ !

Comments