តើ៨៤០០០ធម្មក្ខ័ន្ធបែងចែកដូចម្តេចដែរ ?
ព្រះធម្មក្ខ័ន្ធគឺព្រះធម៌តែមួយខ ឬព្រះសូត្រមួយសូត្រ ឬ ក៏ជាបញ្ហា១ ក៏ជាមួយធម្មក្ខ័ន្ធ ពាក្យវិសជ្ជនាខនិមួយៗក៏ជាមួយធម្មក្ខ័ន្ធដែរ ។ ផ្ទៃរឿងមួយៗក្នុងវិន័យ មាតិកា ឬ កថាបទមួយៗ មាតិកាមួយៗ កថាបទមួយៗ ក៏ហៅថាមួយធម្មក្ខ័ន្ធ ក្នុងវិន័យបីតិកៈក៏ហៅថាមួយធម្មក្ខ័ន្ធដែរ អាបត្តិ១ក៏ហៅថាធម្មក្ខ័ន្ធ១ អានាបត្តិ១ក៏ហៅថាធម្មក្ខ័ន្ធ១ អន្តរាបត្តិ១(រឿងកើតឡើងចន្លោះអាបត្តិនិមួយៗ)ក៏ហៅថាធម្មក្ខ័ន្ធដែរ ។ ក្នុងព្រះសូត្រការសាកសួរ១ កាដោះស្រាយបញ្ហា១ ក៏ហៅថាធម្មក្ខ័ន្ធ១ ក្នុងអភិធម្ម ក្នុងតិកៈពួកបី ហៅថាមួយធម្មក្ខ័ន្ធ ទុកៈពីរៗហៅថា១ធម្មក្ខ័ន្ឌ យ៉ាងនេះជាដើមទើបសារុបទៅបានជា៨៤០០០ព្រះធម្មក្ខ័ន្ធ ។

