អត្តភាពមានលក្ខណះ៤យ៉ាង ៖
១- ចិត្តៈ ជាធម្មជាតិពិបាករក្សា ពិបាកពត់តំរង់ប្រដែរប្រដៅ ចិត្តដូចជាស្វា ដូចជាពីងពាង ដូចជាត្រីនៅបាតបឹង ចិត្តតែងឈឺចាប់ញាប់ញ័រដោយសារ ភ្នែក ត្រចៀក ច្រមុះអណ្តាតកាយ , ចិត្តកើតរលត់ តែមានពួជគឺភវង្គជាអ្នកបន្តកំណើតជាប់មិនដាច់ ហើយចិត្តមានការបង្អោនចុះកាន់អារម្មណ៍ជាលក្ខណះ ។
២- កាយៈ តែងត្រូវវិចិត្រល្អស្អាតដោយគ្រឿងអាភរណៈផ្សេងៗ ដែលគ្រាន់តែជាទីលាបលនបំភាន់ការពិត ដែលតាមពិតវាជាជំរកនៃរោគា ព្យាធិ កាយមានរន្ធ៩ជាទីហូរចេញចូលនៃគ្រឿងមិនស្អាត ជាខ្ទុះ ជាឈាម ជាដំបៅពក មានការបែកធ្លាយជាលក្ខណះ ។
៣- ធាតុ៤ៈ ដី ទឹក ភ្លើង ខ្យល់ ជាធាតុមិនដឹង រួបរួមពូនផ្តុំករកើត រួចហើយបែកធ្លាយជាធម្មតា វាជាជំរករបស់ចិត្ត ឬ គ្រាន់តែជាទីស្នាក់អាស្រ័យរបស់ចិត្ត រួចហើយព្រាត់គ្នាទៅដោយមិនបាច់លា ។ វាជាផ្ទះជួល ឯចិត្តជាភ្ញៀវ វេលាណាភ្ញៀវចង់ចាកចេញក៏ចាកចេញមិនអាល័យ ! ធាតុ៤លើសឬខ្វះនាំមកនូវជំងឺជានិច្ច។
៤- អត្តភាពនេះមិនមាំមួនថិតថេរយឺនយូរឡើយ បុគ្គលគប្បីខិតខំប្រើវាដើម្បីអប់រំចម្រើនស្មារតីកុំបីមានក្តីប្រមាទឡើយ ។
សារៈប្រយោជន៍៖ នេះជាទិន្នន័យវិជ្ជមាន ដែលយើងត្រូវបញ្ចូលទៅក្នុងខួរក្បាលរឿយៗឲ្យបានល្អ ដើម្បីរាំងស្កាត់គំនិតអវិជ្ជមាន នៅពេលជីវិតបានជួបបញ្ហា។ ចិត្ត ៖ ចុះក្នុងអត្ថថា វិចិត្រនូវលោក ចិត្តមានការគិតជាលក្ខណះ ចិត្តសន្សំនូវអារម្មណ៍ចិត្តតោងអារម្មណ៍(អារម្មណ៍ជាទីតោងនៃចិត្ត) ចិត្ត ចេតសិក សីុសោយអារម្មណ៍ កើតរលត់ជាមួយអារម្មណ៍ ។ ចិត្តមានភវង្គ(ចិត្តរក្សាភព)ជាពួជបើនៅតែមានការប្រកាន់ក្នុងអារម្មណ៍ថាជារបស់ខ្លួនចិត្តនៅតែកើតទៀតជាធម្មតា ! ។

