កុំចាញ់បោកពាក្យសង្សារ !
សម្តេចព្រះសង្ឃរាជ ជួនណាត លោកពន្យល់ថា សង្សារប្រែថា ការជាប់ជំពាក់ ដំណើរអន្ទោលទៅមក ដំណើរអន្ទោលកើតស្លាប់មិនស្រាកស្រាន្ត ចំណងអន្ទោលកើតស្លាប់ ភ័យពីការកើតស្លាប់ , បុរសស្ត្រីជាគូកំណាន់ ជាសហាយស្មន់។ល។ តើពាក្យសង្សារពិតជាពាក្យគួរឲ្យរំភើបណាស់មែនទេ ? សព្វថ្ងៃយើងប្រើពាក្យនេះប្រកបដោយមោទនភាពណាស់ ! ។ ប៉ុន្តែបើមើលពីការបំបែកស័ព្ទរបស់វា ៖ សង់ និង សារៈ គឺការផ្តល់សារៈសំខាន់ឲ្យគ្នា គោរពតំលៃគ្នា មិនមែនជាការតាមគ្រប់គ្រងគ្នា មិនមែនជាការបញ្ចើច បញ្ចើរដាក់គ្នា មិនមែនជាព្រានប្រមាញ់តណ្ហា តែវាជាការទទួលខុសត្រូវប្រកបដោយសីលធម៌ជាមនុស្ស ។ពេលខ្លះអ្នកមិនបានជ្រើសរើសវាទេ តែវាជ្រើសរើសអ្នក បើគេចជៀសមិនបានទេ ទទួលយកវាមកដោះស្រាយឲ្យបានល្អទៅ លោកនេះក្រៅពីអំពើល្អវាគ្មានក្តីសុខទេ ។ ការមានះប្រកាន់តែមួយមុខគត់ដែលតាមបំផ្លាញសុភមង្គលអ្នក បើអ្នកទំលាក់វាមិនបានទេ កុំស្វែងរកទៀត លោកនេះគ្មានមនុស្សសម្រាប់អ្នករស់នៅជាមួយជាដាច់ខាត ! ។

