ហូបអាហារប្រកបដោយសតិ ៖

S

ហូបអាហារប្រកបដោយសតិ ៖
បបូរមាត់កំរើកក៏ដឹងថាកំរើក ថ្គាមទំពារដឹងថាថ្គាមទំពារ រសអាហារប្រៃផ្អែមជូរហិរ ដឹងថាប្រៃផ្អែមជូរហិរ ពិចារណាថា អាត្មាអញហូបអាហារនេះមិនដើម្បីភាពលោភលន់ក្នុងរសជាតិ មិនដើម្បីរូបស្អាត មិនដើម្បីជាអ្នកប្រដាល់ អាត្មាអញហូបដើម្បីរក្សារូបទុកប្រតិបត្តិធម៌ចំរើនសតិស្មារតី នៅពីរបីម៉ាត់ទៀតនឹងឆ្អែត អាត្មាអញផឹកទឹកបំពេញ។
១- តើអាហាររបស់យើងនេះនាំឲ្យខូចប្រព័ន្ធអេកូឡូសីុរបស់ផែនដីឬទេ ?
២- តើអាហាររបស់យើងនាំមកនូវសុខភាពឬទេ ?
៣- តើអាហាររបស់យើងនេះនាំឲ្យខូចអារម្មណ៍ខ្លួនឯងឬទេ ?
៤- តើការប្រព្រឹត្តិរបស់យើងអាចរួចផុតពីបំណុលផែនដីឬទេ ?
៥- តើការរស់នៅរបស់យើងអាចរួចថ្លៃកំណើតមនុស្សឬទេ ? ពិចារណាក្រោយការបរិភោគអាហារ ប្រកបដោយសតិមិនដាច់រយះ ! ។

Comments