អ្នកសមាធិទៀងទាត់រាល់ថ្ងៃរហូតចិត្តចុះស្ងប់យ៉ាងលឿន

S

អ្នកសមាធិទៀងទាត់រាល់ថ្ងៃរហូតចិត្តចុះស្ងប់យ៉ាងលឿន ពេលគេបានសម្រេចឈាន គេក៏ចូលឈានបានយ៉ាងលឿនក្នុងភាពស្ទាត់ជាវសីទើបអាចប្រើឈានបាននៅពេលមានការចាំបាច់ ។ ភិក្ខុមួយអង្គកំពុងតែបញ្ចុកបបរភិក្ខុចាស់ដែលមានអាពាធ ស្រាប់តែគ្រុឌដេញចាប់នាគមកដល់ ដៃម្ខាងកាន់ស្លាបព្រាលោកចូលឈាន ដៃម្ខាងលូកបាំងនិមិត្តចេញជាភ្នំហើយចាប់នាគលាក់ក្នុងរូងភ្នំ គ្រុឌរកនាគមិនឃើញក៏ហោះត្រឡប់ទៅដែនរបស់វាវិញទៅ ។ លោកក៏ពោលថា បើមិនមានពុទ្ធរក្ខិតៈនៅទីនេះទេ ការបង្ហូរឈាមនឹងកើតឡើង យើងគ្រប់គ្នានឹងត្រូវគេតិះដៀលហើយ ! ។ សូមមើលថេរដីកាលោកចុះ ! តើឬទ្ធិក្នុងពុទ្ធសាសនាពិតជាមិនសំខាន់មែនឬ ? បើប្រើជួយជីវិតមនុស្សគឺមិនមានខុសក្នុងធម៌វិន័យនេះទេ កុំចេះតែតិះដៀលថាជាតិរិច្ឆានវិជ្ជាឲ្យសោះ ដែលហៅថា តិរិច្ឆានវិជ្ជាគឺជាការរៀនវិជ្ជាទាំងនោះដោយទិដ្ឋិ មានះ តណ្ហា ឧបាទានទេ រៀនតាមគម្ពីរវេទជាដើម ដែលក្នុងពុទ្ធសាសនាវិជ្ជាអីក៏មានដែរ ប៉ុន្តែគឺជាការប្រើឋាមពលចិត្តដ៏បរិសុទ្ធក្នុងផ្លូវមេត្តាករុណាតែប៉ុណ្ណោះ មិនមែនជាមុខរបររកសុីឡើយ ។ មើលតែព្រឹត្តិការណ៍នៅភូមាចុះ ! បើមានព្រះអរិយៈគង់នៅពិតជាមិនអាចមានការបង្ហូរឈាមគ្នាបែបនេះឡើយ ។ ភិក្ខុដែលជួយក្មេងជនជាតិថៃជាប់ក្នុងល្អាងភ្នំព្រះម៉ែ តើហេតុអីក៏លោកមិនចេញមុខជួយធ្វើអន្តរាគមន៍ ? ឬមួយនេះជាបាបកម្មរបស់មហាជន ? ។
ឈ្មោះថាមគ្គសិទ្ធឈានគឺជាឈានដែលបានដោយសេចក្តីតាំងប្រាថ្នាក្នុងជាតិមុនថាៈ សូមឲ្យខ្ញុំជាអ្នកបរិបូណ៌ដោយសមាបត្តិ៨កុំបីខាន។ឈានបានសម្រេចកាលណាយោគាវចរបានបង្អោនចិត្តទៅយកមិនអាចកើតឡើងដោយឥតហេតុផលនោះទេ។

Comments