ជ្រុងមួយនៃគំនិត !

S

ជ្រុងមួយនៃគំនិត !
លោកតាចៅសុបិននិមិត្តព្រឹកមិញធ្វើអោយចៅយល់ច្បាស់អ្វីៗពិតជាមានហេតុពិតមែន។ ចៅឃើញច្បាស់ថាវត្ថុមួយមានអត្ថន័យពីរជានិច្ច ចៅជាមនុស្សមានះខ្លាំង ហើយចៅលក់ដូរនឹងនៅជាមួយអ្នកមិនមានសមាទិដ្ឋិ ប្រការនេះហើយដែលចៅត្រូវហែលឆ្លងសមុទ្រធំល្វឹងល្វើយគឺលោកធម៍៨ ហើយចៅគិតថានិរោធសច្ចៈត្រូវដើរតាមពោធិបក្ខីយធម៍៣៧ប្រការទើបដល់និព្វានបាន ចៅតាំងចិត្ត( ឆន្ទះខ្ពស់លះចោលមិនជាប់នឹងលោកធម៍៨ឡើយ) ប្រើពេលជាងមួយឆ្នាំ តែធម៍ពិតជាជួយអ្នកបតិបត្តិធម៍មែនរហូតគិតថាចង់ជួយប្រាប់អ្នកដ៏ទៃពីអ្វីដែលខ្លួនមានពិសោធ ទើបដឹងជាក្រោុយថាពោលខុលធម៍ ពេលនឹងរៀងពិបាកទទួលយកដោយគិតថាហេតុអ្វី តែចៅជាមនុស្សប្រដៅងាយ ដាក់ចុះការមានះប្រកាន់ថាខ្លួនត្រូវ ព្យាយាមស្ដាប់ នឹងស្វែងយល់រហូតធ្លាក់មានះបាន គិតទៅកំលាំងញាតិ តាមជួយបង្ហាញផ្លូវចៅនៅពេលយកកូនទៅព្យាបាលក៏លោកបង្ហាញជាគំនិតអោយគិត ចៅនេះមិនដែលរៀនពីច្បាប់ស្រូបទាញតែចៅបែរជាយល់ថាគួរធ្វើបែបណា ដោយសារសិលជាទម្រដល់សមាធិ សមាធិជាទម្រដល់វិបស្សនា បន្តដល់ការចេញចាកទុក្ខ បើលើសសួសចៅសូមអភ័យផងលោកតា ដោយក្ដីគោរពពីចៅ។ គិតរហូតចេះឈប់គិតនឹងគិតរហូតលែងចេះឈប់គិត នេះហើយជាវត្ថុមួយមានអត្ថន័យពីរជានិច្ច។ លោកតាចៅគួរតែអគុណទុក្ខបើមិនបានជួបរឺពាល់ត្រូវទេមិនងាយរត់រកផ្លូវរំលត់ទុក្ខទេ ដូចចៅប្រាប់លោកតាម្សិលមិញថា អ្នកជួបទុក្ខរត់រកផ្លូវចេញ តែអ្នកខ្លះទាញហើយមិនចេញទៀត គិតទៅគួរសង្វេកណាស់ទាំងយើងទាំងគេ ចៅម្យ៉ាងដែលមិនសូវឃើញពន្លឺរឺអីទេតែឃើញពិតក្នុងជីវិតរាល់ថ្ងៃ( ប្រហែលចៅជាមនុស្សមិនងាយជឿរហើយមើលទៅ ចៅនិយាយលួងខ្លួនឯងទេលោកតាកុំប្រកាន់ចៅ) ដោយក្ដីគោរពពីចៅ។ អោយតែស្រួលខ្លួនគិតចេញបានច្រើនសូមទោសលោកតា។ 

Comments