ការលំបាករបស់ឪពុកម្តាយចំពោះកូន !
វ័យឈាមរាវ ភាគច្រើនគឺដឹងតែពីសប្បាយ ធ្វើអ្វីមិនចេះគិត កាចឆេវឆាវ ង៉ក់ងរច្រើន ចង់បានអីត្រូវតែបានដូចចិត្ត .....នេះគឺជាឥទ្ធិពលនៃអ័រម៉ូនភេទនៅពេលពេញវ័យដែលមានការវិវត្តន៍មិនបានល្អ ។ ក្នុងតំណាក់កាលនេះឪពុកម្តាយមានការហត់នឿយបន្តិច ត្រូវជិតស្និទ្ធជាមួយកូនរាល់ថ្ងៃ ដើម្បីជួយពន្យល់ណែនាំកូនឲ្យយល់អំពីជីវសាស្ត្រក្នុងវ័យនេះ(ពិបាកគ្រប់គ្រងចិត្ត តំរេកកើនឡើងខ្លាំងងាយប្រព្រឹត្តិបទល្មើស)ពេលខ្លះឪពុកត្រូវហាត់ប្រាណជាមួយកូន ដើម្បីជួយកូនឆ្លងកាត់តំណាក់កាលនេះដោយសុវត្ថិភាព(ទំរាំឈាមខាប់មកវិញ) ព្រោះការប្រើពេលវេលាខុសនេះកូនអាចមានវិប្បដិសារីយ៍ធ្ងន់ធ្ងរខ្លាំងនៅពេលកូនចេះគិត រហូតដល់ត្រូវបង្ខំចិត្តចាកចេញឆ្ងាយជារៀងរហូតផងក៏មាន ។

