តែលតោល ឯកា បាត់បង់អារម្មណ៍គ្រប់យ៉ាង ប្រហែលជាខ្ញុំកើតមកយកភាពឯកាមកជាមួយ ទើបរាល់ពេល ខ្ញុំមានតែខ្លួនឯងដែលអបអរជាមួយការជោគជ័យម្នាក់ឯង។ ហើយមានតែខ្លួនឯង ដោះស្រាយបញ្ហាស្ងាត់ៗតែម្នាក់ឯង។ កើតទុក្ខ ជួបបញ្ហា ក៏មានតែខ្លួនឯងតែម្នាក់។ គ្មានស្មាផ្អែក គ្មានអ្នកប្រឹក្សា ហើយពេលខ្លះក៏ឆ្ងល់ថា ជុំវិញខ្លួនឯង តើខ្ញុំមានអ្នកណា?
ប្រហែលជាខ្ញុំទម្លាប់ជាមួយអារម្មណ៍ឯកា និងតែលតោលបាត់ទៅហើយ ទើបខ្ញុំសម្រេចចិត្ត លែងបើកចិត្តទទួលយកអ្នកណាទៀត ព្រោះចុងក្រោយ ខ្ញុំខ្លួនឯងតែម្នាក់ ដែលត្រូវទទួលអារម្មណ៍ចាកចេញរបស់គេម្តងហើយ ម្តងទៀត✨

