ដើរតាមខ្លួនឯង🥰
ដើរតាមខ្លួនឯង ដើរតាមបេះដូង ដែលខ្លួនឯងស្រលាញ់ពិតប្រាកដ។ ឈប់ដើរតាមក្តីស្រមៃរបស់គេ ឈប់ឃើញគេធ្វើអី យើងធ្វើហ្នឹងដែរ ព្រោះតែចង់ឲ្យខ្លួនឯងដូចគេ។ គ្មានហេតុផលណា ដែលអ្នកត្រូវចំណាយពេលជាច្រើនលះបង់ ដើម្បីឲ្យខ្លួនឯងដូចគេនោះទេ។ ឆ្លៀតពេលខ្លះស្វែងរកខ្លួនឯង បង្កើតក្តីស្រមៃខ្លួនឯង ធ្វើជាខ្លួនឯងពិតប្រាកដ ទើបអ្នកមានបញ្ហាអ្វី ក៏អ្នកអាចព្យាយាមដើរទៅមុខទៀតដោយស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដ។ ចាំថា ក្នុងខ្លួនឯង ក្នុងការគិតរបស់អ្នក មានរឿងជាច្រើនដែលអ្នកអាចធ្វើបាន កុំភ្លេចគឺត្រូវតែ #ដើរតាមខ្លួនឯង ។


