អតីតកាលដែលកន្លងហួសទៅ!
កុំបណ្ដោយឱ្យការឈឺចាប់មួយថ្ងៃ មានឥទ្ធិពលរំខានអ្នកពេញមួយជីវិតអី។ រឿងរ៉ាវដែលបានកើតឡើងហើយក្នុងជីវិត ទោះវាល្អក្ដី អាក្រក់ក្តី យើងត្រូវតែទទួលយក និងរៀនសូត្រពីវា។ កុំសួរខ្លួនឯងថា “ហេតុអ្វីវាកើតឡើងចំពោះខ្ញុំ?" តែយើងគួរប្តូរសំណួរសួរខ្លួនឯងថា “តើជីវិតកំពុងផ្តល់មេរៀនអ្វីដល់ខ្ញុំចំពោះរឿងរ៉ាវដែលបានកើតឡើងនេះ?” អ្វីដែលបានកើតឡើងរួចហើយនៅក្នុងជីវិត យើងគ្មានសិទ្ធិទៅកែបនោះទេ។ ដរាបណាឱ្យតែយើងនៅមានដង្ហើម ជីវិតត្រូវតែបន្តទៅមុខ យើងគួរប្រើពេលវេលាដែលសេសសល់ទាំងអស់របស់ជីវិត រស់នៅឱ្យមានសេចក្តីសុខ កុំរស់នៅគ្រាន់តែកំដរសេចក្តីទុក្ខ និងភាពឈឺចាប់អី។ កុំឱ្យតម្លៃជីវិតរបស់អ្នកស្មើនឹងរឿងរ៉ាវដែលកើតមានឡើង ហើយភ្លេចគិតពីជីវិតនាពេលបច្ចុប្បន្ននិងអនាគត។ ចាកចេញពីគុកអតីតកាល អ្នកនឹងមើលឃើញបច្ចុប្បន្ន និងអនាគតដ៏ភ្លឺស្វាង។

