អ្វីកំណត់ភាពជោគជ័យ??
ខ្ញុំក៏ចាប់ផ្តើមតាំងសំណួរសួរខ្លួនឯងថា តើភាពជោគជ័យនៃជីវិតរបស់យើងគួរតែត្រូវបានកំណត់ឡើងដោយចំនួនលុយដែលយើងមាន ឬចំនួនក្តីសុខដែលយើងមាន? ហើយចំនួនសេចក្តីសុខដែលយើងមាន គួរតែត្រូវកំណត់ឡើងដោយអ្វី? ដោយការគិតរបស់អ្នកដទៃ ឬដោយការពេញចិត្តនូវអ្វីដែលយើងមាន? ការតាំងសំណួរសួរខ្លួនឯងបែបនេះធ្វើឱ្យខ្ញុំរកឃើញថា គ្រប់ពេលវេលាកន្លងមក ខ្ញុំជាមនុស្សម្នាក់ដែលរស់នៅយ៉ាងមានសេចក្តីសុខ ប៉ុន្តែដោយសារតែការប្រាថ្នាចង់មានចង់បាន មិនចេះពេញចិត្តនូវអ្វីដែលខ្លួនមាន បានធ្វើឱ្យខ្ញុំមើលមិនឃើញសេចក្តីសុខដែលខ្លួនមាន។ ខ្ញុំប្រៀបបានដូចជាមនុស្សល្ងង់ម្នាក់ដែលយកពេលវេលាដ៏មានសេចក្តីសុខទៅដូរជាមួយនឹងសេចក្តីទុក្ខទៅវិញ។

