#ឈឺចាប់តែមិនទាន់ស្លាប់ទេ

S
sreeylis
ដោយសារតែយើងស្មោះត្រង់ យើងបានផ្ដល់ការទុកចិត្តចំពោះគេដោយគ្មានសង្ស័យ ប៉ុន្តែនៅទីបំផុត គេបានបំផ្លាញទឹកចិត្តរបស់យើងឲ្យរលាយដូចអំបិលត្រូវទឹក។ ដោយសារតែសុដ្ឋិនិយមដែលគិតថា មនុស្សទាំងអស់មិនដូចគ្នាទេ អ្នកខ្លះមិនល្អ ប៉ុន្តែអ្នកខ្លះមិនមែនអាក្រក់ទេ ហើយនៅទីបំផុត យើងក៏កកចិត្តដូចទឹកសមុទ្រស្លធ្វើអំបិល។
អ្វីៗគ្រប់យ៉ាងមិនដូចការគិតរបស់យើងទេ មនុស្សទាំងអស់មិនមានបេះដូង និងចិត្តគំនិតដូចយើងទេ។ ពួកគេមិនបានយល់ពីយើងទេ ព្រោះយើងក៏មិនយល់ពីខ្លួនឯងដែរ។ ស្ដាយពេលវេលាដែលខំលះបង់ជឿ ទុកចិត្ត ស្មោះត្រង់ និងផ្ដល់ឱកាស។ វាដូចជាការយកបេះដូងទៅឲ្យគេវាយកំទេចចោល ហើយចុងក្រោយវានៅសល់តែសំបកបេះដូងដែលលែងមានវិញ្ញាណទៀត។
ការពិតទំនុកចិត្តមិនបានបំផ្លាញយើងទេ គឺមនុស្សដែលមិនឲ្យតម្លៃលើទំនុកចិត្តយើងឯណោះទេ ដែលបំផ្លាញយើង។ សុដ្ឋិនិយមនៃគំនិតរបស់យើង មិនមែនជាអ្នកដែលធ្វើឲ្យយើងឈឺចាប់ទេ ប៉ុន្តែគឺមនុស្សដែលមើលស្រាលលើគំនិតរបស់យើងទេតើ ដែលបំផ្លាញវា។ អរគុណណាស់! ដែលអ្នកបានចូលមកបំផ្លាញស្ទើរតែគ្រប់យ៉ាងនៅក្នុងជីវិតខ្ញុំ ប៉ុន្តែនៅទីបំផុត ខ្ញុំបានក្លាយជាមនុស្សដែលរឹងមាំបំផុត។ សូមឲ្យការចាប់ផ្ដើមរបស់អ្នក ជាការចាប់ផ្ដើមដែលល្អទៅចុះ៕

Comments