#គ្រប់រឿងសុទ្ធតែត្រូវរៀន!

S
sreeylis
របស់ខ្លះយើងមានលទ្ធភាពអាចយកមកបាន ប៉ុន្តែបែរជាគ្មានលទ្ធភាពដើម្បីរក្សាវាឲ្យគង់វង្ស។ ពេលទទួលបានអ្វីដែលសមបំណង វាក៏ជាដើមហេតុដែលធ្វើឲ្យយើងខកបំណងវិញនៅពេលណាមួយដូចគ្នា។ ពេលចង់បានប្រាកដជាត្រូវការយកឲ្យបាន ហើយបើមិនបានក៏ខកចិត្ត។ ពេលមិនចង់បានក៏ព្យាយាមគេចវេស ហើយបើគេចមិនផុតក៏ឈឺចាប់។ ឆាកជីវិតតែប៉ុណ្ណឹងឯង មានរឿងរំភើបច្រើនណាស់ ប៉ុន្តែមិនបាច់រំភើបជ្រុលពេកទេ។ មានរឿងឈឺចាប់ច្រើនប៉ុនណាក៏ដោយ ប៉ុន្តែក៏មិនចាំបាច់គិតតែពីការឈឺចាប់ជាជាងការខិតខំប្រឹងប្រែងនោះឡើយ។ ពេលជួបការលំបាកគិតថាជាគ្រោះ តែអ្នកដែលអាចឆ្លងកាត់ការលំបាកបាន គឺជាមនុស្សដែលមានសំណាងល្អច្រើនណាស់។ មានលុយអាចរៀនដើម្បីយកបរិញ្ញាបត្រនៅសាលាបាន ប៉ុន្តែអ្នកដែលមានបរិញ្ញាបត្រជីវិតគឺជាមនុស្សដែលមានគ្រឹះនៃការអត់ធ្មត់រឹងមាំណាស់។ ដល់ពេលហត់ក៏សម្រាកទៅ! ហើយពេលណាដែលមានកម្លាំងល្មមអាចទៅមុខទៀតបានក៏ត្រូវក្រោកឡើងហើយបន្តដំណើរជាថ្មី...៕

Comments