#ពេលខ្លះខ្ញុំពិតជាហត់...!

S
sreeylis
ហត់នឹងធ្វើជាមនុស្សរឹងមាំគ្រប់ពេល ហត់នឹងធ្វើជាមនុស្សដែលតែងតែបដិសេធជំនួយអ្នកដទៃ ហើយតែងតែប្រាប់គេថា «ខ្ញុំមិនអីទេ...ខ្ញុំអាចទៅរួច...រឿងប៉ុណ្ណឹងខ្ញុំអាចធ្វើបាន...ខ្ញុំរឹងមាំណាស់...!»
ខ្ញុំពិតជាសុំទោសខ្លួនឯង ដែលខ្ញុំរកអ្នកដែលខ្លួនទុកចិត្តមិនបាន ឬមួយក៏មកពីខ្ញុំមិនងាយទុកចិត្តអ្នកណា មិនងាយដាក់ចិត្តជឿជាក់លើអ្នកណា ព្រោះកន្លងមកនេះ ខ្ញុំជឿជាក់លើខ្លួនឯងជ្រុលពេក។ ខ្ញុំជឿថា ខ្លួនឯងមិនអីទេ គឺអាចទៅមុខបាន អាចតស៊ូទៀតបាន ខ្ញុំនឹងធ្វើជាបង្អែកសម្រាប់ពួកគេ...។ ប៉ុន្តែរហូតមកដល់ពេលមួយ ខ្ញុំបានដឹងថា ខ្ញុំហត់នឹងឈររឹងមាំ ធ្វើដូចមិនអី ធ្វើដូចគ្មានរឿងអ្វីកើតឡើងទាល់តែសោះ ទាំងការពិត បេះដូងរបស់ខ្ញុំបានក្លាយជាបំណែកខ្ទេចខ្ទីព្រោះការឈឺចាប់ ព្រោះសម្ពាធ ព្រោះតែការស៊ូទ្រាំរហូតមកនោះ។

Comments