(ជំងឺ​ក្រួសក្នុង​តម្រង​នោម)

S
sreypich
និយមន័យ
១- អ្វី​ទៅ​ជា​ជំងឺ​ក្រួសក្នុង​តម្រងនោម​?
ក្រួសក្នុង​តម្រង​នោម សំដៅ​លើ​​កំណក​ក្នុង​តម្រង​នោម ​ដែល​ជា​សារធាតុ​ផ្សំ​របស់​ទឹក​នោម​។ ក្រួស​ក្នុង​តម្រង​នោម ​អាច​មាន​ពី​តូច​ទៅ​ធំ ​តាម​ទំហំ​របស់​វា ក្រួសធំ​ៗ ​អាចនឹង​​បិទ​ជិត​រន្ធ​បង្ហូរ​ទឹក​នោម​ដែល​ចេញ​ពី​តម្រងនោម​ទៅ​ប្លោក​នោម ​ឬ​អាច​ ហៅ​ថា ​ក្រួស​មាន​រូបរាង​ដូច​ផ្កាយ​។

២- ជំងឺ​ក្រួសក្នុង​តម្រង​នោម​កើតឡើង​ញឹកញាប់ដែរទេ?
ជំងឺ​នេះ កើត​មាន​ជា​ញឹកញាប់​ ហើយ​ភាគ​ច្រើន​លើ​អ្នក​ជំងឺ​ដែល​មាន​វ័យ​ចាប់​ពី​ ៤០ ​ឆ្នាំ​ឡើង​ទៅ។ ប៉ុន្តែ​យើង​អាច​កាត់​បន្ថយ​អត្រាប្រឈមកើត​ជំងឺ​បាន។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។រោគ​សញ្ញា
៣- ​រោគ​សញ្ញា​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម​មាន​អ្វី​ខ្លះ?
មួយ​ភាគ​បី​ ក្នុង​ចំណោម​មនុស្ស​ទូទៅ​ គឺ​អាច​មាន​ក្រួសក្នុង​តម្រងនោម នា​ប៉ុន្តែ​តែ​ពាក់​កណ្ដាល ​ក្នុង​ចំណោមគ្នា​យើង​មាន​ក្រួស មិន​អាច​លេច​ចេញ​នូវ​រោគ​សញ្ញា។ ទោះ​ជា​មិន​មាន​រោគ​សញ្ញា​ក៏​ដោយ​ ក៏​ក្រួសនោះ​ អាច​បង្ក​បញ្ហា​បាន​ដែរ​ដូចជា​ ការ​ក​រោគ​ និង​ធ្វើ​ឲ្យ​ស្ទះ​លំហូរ​​ទឹកនោម និង​ចេញ​សញ្ញា​នៅ​ពេល​ក្រួស​គាំង​ស្ទះ​នៅ​បំពង់​បង្ហូរ​ទឹកនោម។

Comments