ព្រះពុទ្ធសាសនា និង​វិទ្យាសាស្ត្រ​ទំនើប

S
sreypich
   ក្នុង​ចំណោម​សាសនា​ធំៗ​ទាំង​អស់​នៃ​ពិភព​លោក ពាក្យ​ទូន្មាន​របស់​ព្រះសម្មាសម្ពុទ្ធ​មិន​មាន​ជំនាស់ ឬ​ប្រឆាំង​ធំដុំ​ណា​មួយ​ចំពោះ​របក​គំហើញ​នៃ​វិទ្យាសាស្ត្រ​ទំនើប​ទេ។ ព្រះពុទ្ធ​សាសនា​មិន​មាន​អភូត​ហេតុ​ដែល​បង្កើត​ឡើង ថែម​ទាំង​មិន​មាន​បំណងសន្មត​បាតុភូត​ធម្មជាតិ​ឲ្យ​ទៅ​ជា​ហេតុ​មួយ​ដែល​ហួស​ពី​ធម្មតា​នោះ​ដែរ។
    វិទ្យាសាស្ត្រ​ទទួល​យក​យ៉ាង​ពេញ​ទំហឹង នូវ​ទ្រឹស្ដី​នៃ​ការ​វិត្ត​ដែល​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ពុទ្ធវចនៈ​ស្ដី​ពី​អនិច្ចភាព។ ដូច្នេះ​វា​មិន​មាន​ភាព​លំបាក​ចំពោះ​អ្នក​វិទ្យាសាស្ត្រ​ទំនើប ដែល​ប្រើ​នូវ​កំទេច​កំទី​នៅ​សល់ កាបូន និង​ភស្តុតាង​នៃ​ភូគម្ភសាស្ត្រ ដើម្បី​កំណត់​នូវ​អាយុ​របស់​ផែនដី​ប្រមាណ ៤.៥ កោដិ ឆ្នាំ​នោះ​ឯង។ របគំហើញ​ទាំង​នោះ​តាម​ពិត​ទៅ បាន​បញ្ជាក់​និង​គាំទ្រ​នូវ​ព្រះពុទ្ធវចនៈ ដែល​ថា ផែន​ដី​ជាភព​មួយ​មាន​អាយុ​រាប់​កល្ប។
   ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​សម្ដែង​យ៉ាង​ពិសេស​ថា មាន​ប្រពន្ធ​ផ្កាយ​រាប់​មិន​អស់​នៅ​ក្នុង​ភព ហើយ​ថា​ពិភព​លោក​របស់​យើង​នេះ​គឺ​ដូច​ជា​បណ្ដុំ​នៃ​ធូលី​ប្រៀប​ទៅ​នឹង​ភាព​ធំធេង និង​ភាព​ផ្សេងៗ​នៃ​សាកល។ ព្រះអង្គ​ទ្រង់​មិន​ទទួល​ស្គាល់​ថា ព្រះអាទិទេព​ជា​អ្នក​បង្កើត​នូវ​ផែន​ដី​នេះ ឬ​ថា​ជា​អ្នក​បង្កើត​នូវ​មនុស្ស​សត្វ​លោក​នោះ​ឡើយ។

Comments