ការលើកទឹកចិត្តខ្លួនឯង

S
sreypich
ក្នុងពេលយើងមានបញ្ហាអ្វីដែលយើងត្រូវធ្វើ គឺ

លើក

ទឹកចិត្តខ្លួនឯង ហ៊ានប្រឈមមុខនឹងបញ្ហាដែលកើត

មានឡើង។ យើងត្រូវរៀនស្រលាញ់ខ្លួនឯងឱ្យបាន

ច្រើន និងធ្វើអ្វីដែលខ្លួនពេញចិត្ត អាចជួយបំបាត់

ភាពឯកា និងបញ្ចៀសបញ្ហាបាក់ទឹកចិត្តបានផងដែរ។

 ខាងក្រោមនេះ គឺជាគន្លឹះងាយៗជួយកម្ចាត់ភាពឯកា

 បើទោះបីជាយើងនៅតែម្នាក់ឯងក៏ដោយ៖

1. គិតពីភាពវិជ្ជមានរបស់យើងរាល់កិច្ចការដែល

យើងបានធ្វើ គឺធ្វើបានល្អហើយកុំមានអារម្មណ៍ខ្វាយ

 ខ្វល់ និងបន្ទោសខ្លួនឯង។

2. កុំរង់ចាំការលើកទឹកចិត្តពីអ្នកដទៃ ព្រោះថាគ្មាន

អ្នកណានៅជាមួយយើង និងស្គាល់យើងគ្រប់ពេល

វេលានោះទេ មានតែខ្លួនយើងដែលនៅជាមួយយើង

 ស្គាល់ខ្លួនយើងបានច្បាស់ជាងគេ។

3. រៀនពេញចិត្តនូវអ្វីដែលយើងកំពុងមាន និងកំពុង

ធ្វើ កុំព្យាយាមយកខ្លួនយើងប្រៀបធៀបជាមួយនឹង

អ្នកដទៃ ក៏ប៉ុន្តែយើងអាចរៀនពីជីវិតជោគជ័យរបស់

បុគ្គលណាមួយដែលយើងតែងតែពេញចិត្ត និងយក

ជាគំរូក្នុងជីវិតរបស់យើង។

4. ដាស់តឿនខ្លួនឯងបញ្ហាជាផ្នែកមួយនៃជីវិត ពេល

ដែលយើងជួបបញ្ហាត្រូវតែដោះស្រាយឱ្យបានល្អ

បំផុត។

5. អ្នកណាក៏ជួបបញ្ហាដែរ គ្រាន់តែបញ្ហាផ្សេងៗគ្នា

ប៉ុណ្ណោះ។

Comments