បើសួរ?

S
sreypich
បើសួរថាអារម្មណ៍ពេលនេះយ៉ាងណា? គឺវាយ៉ាប់ណាស់ វាយ៉ាប់រហូតដល់ប្រាប់នរណាម្នាក់ពីអារម្មណ៍នៅពេលនេះមិនបាន... ពេលខ្លះមនុស្សល្អសុខៗស្រាប់តែក្លាយជាមនុស្សម្នាក់ផ្សេងទៀត ទាំងមិនបានត្រៀមចិត្ត ទាំងដែលគិតថា វានឹងមិនបែបនឹងទេ តែវាបានកើតឡើងបាត់ទៅហើយ។

បើសួរថា "ទទួលបានទេ?" មិនថាអ្នកឬក៏ខ្ញុំគឺមិនអាចឡើយ ព្រោះវាភ្លាមៗពេក។ អារម្មណ៍ខកចិត្តក៏ចូលមកក្នុងចិត្តយើង ហើយតែងតែគិតថា ហេតុអ្វីក៏ទៅជាយ៉ាងនេះទៅវិញ។ ទំនាក់ទំនងធ្លាប់តែល្អនឹងគ្នា តែពេលនេះស្រាប់តែផ្ទុយស្រលះ។ 

បើគេមិនបានឱ្យតម្លៃទំនាក់ទំនងមួយនេះហើយ តើយើងនៅស្តាយដល់ណាទៀត? ពេលខ្លះយើងគួរហ៊ានទទួលស្គាល់ថា មនុស្សយើងនឹងប្រែប្រួល។ 

Comments