ធ្វើការងារជានិច្ច
ត្រូវព្យាយាមរកការងារអ្វីធ្វើឱ្យបានជានិច្ច កុំទុកឱ្យពេលវេលាទំនេរចោលឥតប្រយោជន៍ មនុស្សខ្លះទំនេរពេកទៅក៏មានចិត្តរវើរវាយ គិតនេះគិតនោះរសាប់រសល់គ្មានបានការអ្វីទាំងអស់ បានតែដកដង្ហើមធំប៉ុណ្ណោះ មនុស្សខ្លះនិយាយថា «មិនដឹងធ្វើអ្វី» ដែលនិយាយអ៊ីចឹងគឺគេសំដៅដល់ការងារដើម្បីបានប្រាក់តែម្យ៉ាងប៉ុណ្ណោះ មិនគិតដល់ការងារដែលនាំឱ្យបាច់សម្រេចនូវប្រយោជន៍ដល់ចិត្តនោះឡើយ ។បើទំនេរ នៅមិនទាន់មានការងារដើម្បីបានប្រាក់ធ្វើទេ យើងគូររកការងារអ្វីផ្សេងៗធ្វើសិនទៅ ដោយមិនចាំបាច់មានប្រាក់តបស្នងអ្វីនោះឡើយ យើងអាចធ្វើអ្វីក៏បាន ជាការងារជួយអ្នកដទៃ ។ យើងធ្វើដោយឃើញថា ជាប្រយោជន៍ព្រោះជាការងាររបស់មិត្តសម្លាញ់ ឬក៏ជាការងាររបស់អ្នកដ៏ជាទីគោរពរាប់អាន ។

