១. មនុស្សឥឡូវប៉ះដៃបាន តែកុំបះទូរសព្ទ័
២. មនុស្សឥឡូវអង្គុយជិតគ្នា តែនិយាយជាមួយអ្នកឆ្ងាយ
៣. មនុស្សឥឡូវព្រមបែកគ្នា តែមិនព្រមនិយាយគ្នា
៤. មនុស្សឥឡូវសន្សំលុយទិញឡាន តែមិនយកលុយថែសុខភាព
៥. មនុស្សឥឡូវបើកភ្នែកពេលដេក តែមកដេកពេលធ្វើការ
៦. មនុស្សឥឡូវត្រូវការគ្នាតែពេលមានប្រយោជន៍ តែភ្លេចគ្នាពេលអស់តំលៃ
៧. មនុស្សឥឡូវអង្គុយអានសៀវភៅក្នុងហាងកាហ្វេដ៍អ៊ូអរ តែមិនអង្គុយរៀនក្នុងបណ្ណាល័យដ៍ស្ងាត់ជ្រងំ
៨. មនុស្សឥឡូវបើកទូរទស្សន៍ស្តាប់ តែភ្នែកមើលទូរស័ព្ទ
៩. មនុស្សឥឡូវជេរគ្នា (បណ្តាញសង្គម) តែមិនស្គាល់គ្នា
១០. មនុស្សឥឡូវឱ្យតំលៃសម្ភារៈ តែមិនចង់គិតពីសីលធម៏

