រៀនរស់សម្រាប់ថ្ងៃថ្មី

S
sreypich

  ការដែលយើងចង់បង្កើតអ្វីមួយឡើងមកសម្រាប់តម្រូវការជីវិតរបស់យើងរៀងៗខ្លួននោះ គឺមិនមែនជាការងាយស្រួលឡើយ រីឯការថែរក្សានូវអ្វីដែលយើងបានបង្កើតឡើងវិញនោះ គឺកាន់តែពិបាកខ្លាំជាងការដែលបង្កើតទៅទៀត។បញ្ហាគ្រប់យ៉ាងដែលកើតមានឡើងនៅក្នុងដំណើរជីវិតនៃមនុស្សសត្វទាំងឡាយ គឺមិនអាចនៅស្ថិតស្ថេររហូតនោះទេ។ ទោះជារឿងរ៉ាវនោះល្អក្តី មិនល្អក្តី បើវាប្រុងកើត វាក៏នឹងកើតហើយ នៅឡើយតែខ្លួនយើងម្នាក់ៗ តើគួរតែត្រូវនៅផ្តេកផ្តួល បណ្តែតបណ្តោយតាមជោគវាសនា ឬក៏ត្រូវក្រោកឈរឡើង និងរៀបចំតាំងជំហរខ្លួនឯងឱ្យបានរួចរាល់ ដើម្បីបន្តដំណើរទៅមុខទៀតឱ្យសមនឹងគុណតម្លៃដែលមានជោគវាសនាបានកើតជាមនុស្សជាតិ។

Comments