ដើម្បីស្វាគមន៍បុណ្យចូលឆ្នាំចិន នាពេលខាងមុខនេះ ការតុបតែងផ្ទះ ពិតជាមានសារៈសំខាន់ជាខ្លាំង។ ដោយសារតែជនជាតិចិនជឿថា ប្រសិនបើវត្ថុទាំងនេះ ត្រូវបានតាំងបង្ហាញ នឹងនាំមកនូវ តែសំណាងល្អ ។
ខាងក្រោមនេះ គឺជាវត្ថុចំនួន ៨ ដែលណែនាំសម្រាប់ការតុបតែងគេហដ្ឋាន ក្នុងឱកាសបុណ្យចូលឆ្នាំចិន
១ និមិត្តសញ្ញានៃឆ្នាំ ព្រោះជារៀងរាល់ឆ្នាំ នឹងមាននិមិត្តសញ្ញាប្រចាំឆ្នាំ។ ដូច្នេះរូបសំណាក ឬនិមិត្តសញ្ញានៃឆ្នាំ ជាគ្រឿងតុបតែងផ្ទះមួយ។ វាត្រូវបានគេចាត់ទុកថា ជាការស្វាគមន៍ឆ្នាំថ្មីខាងមុខនេះ (សម្រាប់ជនជាតិចិន)
២ ចង្កៀងគោមចិន គឺជាគ្រឿងតុបតែងគេហដ្ឋានដ៏សំខាន់ សម្រាប់បុណ្យចូលឆ្នាំចិន។ ជាពិសេសចង្កៀងក្រហម ជាពណ៌នៃសុភមង្គល គោមដែលសមរម្យអាចមានពាក្យល្អដូចជា ស្នេហា សុភមង្គល អាយុយឺនយូរ និងសំណាងល្អដែលតុបតែងលើគោម។
៣ ម៉ាក់ព្រេង ត្រូវបានគេដាក់ក្នុងចាន វាជាគ្រឿងតុបតែងលម្អក្នុងពិធីបុណ្យចូលឆ្នាំចិន ដែលគួរមាន។ ព្រោះផ្លែម៉ាក់ព្រេង ជានិមិត្តរូបនៃទ្រព្យសម្បត្តិ និងជោគជ័យ។ ជនជាតិចិនចូលចិត្តដាក់ស្រោមសំបុត្រក្រហម នៅលើដើមម៉ាក់ព្រេង។ បន្ទាប់មកដំឡើងវានៅផ្ទះ ឬនៅកន្លែងធ្វើការ។ ដើមឈើដែលមានស្រោមសំបុត្រក្រហម នឹងនាំមកនូវសំណាងល្អ។
៤ ចេតិយ ត្រូវជ្រើសរើសលង្ហិនឆ្លាក់យ៉ាងស្រស់ស្អាត។ អ្នកអាចជ្រើសរើសដាក់វានៅលើតុ ឬកន្លែងណាមួយនៅក្នុងផ្ទះក៏បាន។
៥ ការតុបតែងរូបភាពបួនរដូវ គឺជាការតុបតែងដែលត្រូវបានប្រើពេញមួយរដូវ។ បំផុសគំនិតដោយក្រដាសបុរាណចិនដែលមានលំនាំ peony និងផ្កា plum ជានិមិត្តរូបនៃការបំពេញ នៃសន្តិភាពសុភមង្គលគ្រប់រដូវកាល។
៦ ការតុបតែងជញ្ជាំង សម្រាប់ពិធីបុណ្យចូលឆ្នាំចិន តុបតែងក្រដាសដែលមានអក្សរតាមបែបចិននៅលើជញ្ជាំង បង្អួច ឬទ្វារ និងកញ្ចក់ នឹងនាំមកនូវសិរីសួស្ដីដល់ម្ចាស់ផ្ទះឬហាង។
៧ ត្រីគល់រាំងពីរគូនៅក្នុងអាង ជានិមិត្តសញ្ញានៃទ្រព្យសម្បត្តិ ជាពិសេសបើជាត្រីអាចបង្វិលលេខ ៨ នោះរឹតតែប្រសើរព្រោះវានាំលាភសំណាង។
៨ ប្រតិទិនប្រចាំឆ្នាំ វាជាការតុបតែងចុងក្រោយ ដែលអ្នកគួរតែមាននៅក្នុងផ្ទះ ដែនាំមកនូវភាពស្រស់ស្អាតនិងសិរីសួស្ដីដល់គ្រួសារទាំងមូលផងដែរ៕

