អ្នកផងចូលចិត្តមិត្រក៏ចម្រើន អ្នកលក់ដាច់ច្រើនព្រោះញញឹមស្រស់ ។
ញញឹមមិនក្រដល់អ្នកបញ្ចេញ ខាតបង់នោះម៉ិញក៏មិនមានសោះ
តែមានចំណេញដល់ស្រីប្រុស អ្នកទទួលនោះពិតជារីករាយ ។
អ្នកញញឹមម្នាក់ស្រស់មួយរយៈខ្លី ជួនក៏មានន័យមួយជីវិតប្លាយ
ញញឹមដំបូងជួបគូរួមកាយ ផ្អែមល្ហែមស្រស់ស្រាយមិនងាយភ្លេចបាន។
សេដ្ឋីមានប្រាក់គ្មាននរណាផ្ទឹម បើអត់ញញឹមក្នុងទីសព្វឋាន
ក៏នៅតែក្រហួសពីការស្មាន សម្បូរធនធានជីវិតឥតន័យ ។
ចំណែកអ្នកក្រត្រដរខំរស់ អ័ព្ធអន់ស័ក្តិយសនៅតែប្រិមប្រីយ៍
ដោយស្នាមញញឹមសព្វទិនរាត្រី ជាទុនទ្រព្យថ្លៃមិនចេះរីងស្ងួត ។
មានស្នាមញញឹមនៅក្នុងគ្រួសារ ប្រៀបបាននឹងផ្កាចម្ប៉ាម្លិះរួត
កំពុងរីកស្រស់ក្នុងសួនបង្អួត ភូមរាចោមព្រួតស្រង់ក្លិនបវរ ។
មនោសញ្ចេតនានាមជាមិត្តភ័ក្តិ សម្គាល់បានជាក់ដោយចិត្តស្មោះស
ដោយស្នាមញញឹមរួសរាយសាទរ មិត្តភាពបវរមិនសាបសូន្យឡើយ ។

