ការបរាជ័យ
ប្រើនិយាយអំពីពាក្យ «ការបរាជ័យ» ជាពាក្យបី
ម៉ាត់យ៉ាយ៉ាងខ្លី ប៉ុន្តែវាត្រូវរៀបរាប់អំពីដំណើរនៃការឆ្លងកាត់ក្នុងការរស់នៅជាមនុស្សអស់ជាច្រើនឆ្នាំកន្លងមកសង្ខេបចងក្រងចេញជាសំណេរ។ បើថ្លែងពីដំណើរជីវិតពិតវិញ ទោះយើងខំទៅស្វែងរកទ្រឹស្តី ឬមេរៀនជោគជ័យ ពីបុគ្គលល្បីល្បាញ ឬបុគ្គលជោគជ័យណាមកធ្វើការអនុវត្តន៍តាម ក៏នៅតែមិនអាចមានបុគ្គលរូបណាអាចជៀសផុតពី«ការបរាជ័យ»។ គ្មានបុគ្គលដែលមានប្រវត្តិ«ជោគជ័យ»រូបណា គ្មានវាសនាបានចួបជាមួយ«ការបរាជ័យ» ក្នុងជីវិតពិតឡើង។ បើមានបុគ្គលរូបណានិយាយថាគាត់មិនដែលស្គាល់ «បរាជ័យ» សោះស្តាប់ទៅវាគួរឱ្យអស់សំណើចជាមួយការកុហកដែលលាតត្រដាងយ៉ាងច្បាស់ក្រឡែតនេះពេកហើយ។

