ការគិតច្រើនកើតឡើងញឹកញាប់បំផុត ជាពិសេសក្នុង

ពេលយុវវ័យដែលអ្នកត្រូវគិតពីមុខជំនាញនៃការសិក្សា ការជ្រើសរើសការងារ ការសេពគប់ដៃគូ ការបើកអាជីវកម្ម រឿងលុយ និងរឿងផ្សេងៗជាច្រើនទៀត។ អ្វីដែលសំខាន់គឺនៅពេលដែលអ្នកកាន់តែជួបរឿងខកចិត្ត និងភាពបរាជ័យ អ្នកនឹងកាន់តែគិតច្រើន។ ហើយគំនិតទាំងនោះសុទ្ធសឹងជាការគិតអវិជ្ជមាន និងជាគំនិតដែលបិទផ្លូវខ្លួនឯងមិនអោយឃើញភាពស្រស់ស្អាតនៃជីវិតបាន។ ខាងក្រោមនេះគឺជាបទពិសោធន៍ខ្លះៗពីអ្នកសរសេរដែលអ្នកអាចយកទៅអនុវត្តបានដើម្បីកាត់បន្ថយការគិតច្រើនរបស់អ្នក៖
១. កុំទុកខ្លួនឯងអោយទំនេរឥតប្រយោជន៍
២. បង្កើតចំណង់ចំណូលចិត្តថ្មី
៣. អានសៀវភៅ
៤. បង្កើនទំនាក់ទំនងល្អជាមួយមនុស្សវិជ្ជមាន