ការឲ្យនិងការទទួលក្ដីសុខ
លោកគ្រូម្នាក់បានយកប៉ឺតប៉ោងដែលសរសេឈ្មោះកូនសិស្សទាំងអស់ដាក់ពេញតែផ្លូវដើរ ហើយបានអោយកូនសិស្សទាំងអស់គ្នារកឈ្មោះខ្លួនឯងអោយឃើញក្នុងរយៈពេលតែ5នាទី។ គ្រប់5នាទីកូនសិស្សទាំងអស់គ្នារកប៉ឺតប៉ោងដែលមានឈ្មោះខ្លួនឯងមិនឃើញទេ លោកគ្រូក៏បានអោយកូនសិស្សយកប៉ឺតប៉ោងនៅនិងមុខដែលមានឈ្មោះមិត្តភ័ក្តម្នាក់ណាយកទៅអោយម្នាក់ហ្នឹងរាងៗខ្លួន។ កូនសិស្សទាំងអស់គ្នាបានធ្វើតាមលោកគ្រូប្រើពេលតែ5នាទីប៉ឺតប៉ោងទាំងអស់នោះក៏បាននៅនិងដៃកូនសិស្សទាំងអស់គ្នា លោកគ្រូក៏បានប្រាប់កូនសិស្សទាំងអស់គ្នាថា ប៉ឺតប៉ោងទាំងអស់នេះប្រៀបដូចជា #ក្តីសុខ យើងគ្មានថ្ងៃរកឃើញទេបើយើងរវល់តែរករបស់យើង តែបើយើងឃើញក្តីសុខគេហើយយើងទទួលបាន ពេលនោះក្តីសុខយើងក៏នៅមិនឆ្ងាយទេ។

