បាតុភូតខ្មោចសង្កត់

S
suos-khly

តាមវិទ្យាសាស្ត្រៈ ពន្យល់ថា ការគេងលក់មានពីរតំណាក់កាលគឺការគេងលក់ស្កប់ស្កល់(NREM)និងការគេងលក់រវើរវាយ(REM)។ការគេងលក់ស្កប់ស្កល់គឺខួរក្បាលលែងដឹងអ្វីទាំងអស់តែរេផ្លិចនៅមាននាំឲ្យកើតមានការសង្គ្រឺតធ្មេញឬការមមើមមាយមិនដឹងខ្លួនជាដើម។ឯការគេងលក់រវើរវាយវិញគឺខួរក្បាលស្ទើរលក់ស្ទើរភ្ញាក់ ហើយរ៉េផ្លិចដង្ហើមថយចុះ ពេលថយចុះខ្លាំងនាំឲ្យតឹងណែនទ្រូងខ្លាំងកើតជាបាតុភូតខ្មោចសង្កត់នេះឡើង។
តាមបាតុភូតអបីយ៍ៈការគេងចំពីក្រោមធ្នឹមផ្ទះ គេងចំផ្លូវខ្មោចដើរ គេងចំកន្លែងខ្មោចប្រកាន់ ពេលនោះខ្មោចនឹងបញ្ចេញមហិទ្ធិឬទ្ធិ ដូចជាលូកដៃច្របាច់ក ចាប់មួលពោះឲ្យចុកពោះជាដើម។ខ្មោចគឺជាឋាមពលវិញ្ញាណវាអាចពឹងលើឋាមពលស្រូបទាញគ្រាប់អេឡិចត្រុងក្នុងបរិយាកាសដើម្បីបង្ហាញរូបដែលភាគច្រើនមិនមានពណ៌ធម្មជាតិទេ គឺពណ៌ប្រផេះៗ។មិនបង្ខំឲ្យជឿទេ តែបើបានជួបសូមកុំភិតភ័យពេកវានាំឲ្យគាំងបេះដូងស្លាប់បាន ម៉្យាងទៀតខ្មោចអាចធ្វើឲ្យមនុស្សឈឺស្លាប់បានដែរ សូម្បីតែទេវតាក៏មានធ្វើបាណាតិបាតដែរ ! ។

Comments