សញ្ញាបញ្ជាក់ថាអ្នកស្រឡាញ់មនុស្សខុស

S
suos-khly

១- គេមិនដែលផ្តល់ភាពរីករាយឲ្យអ្នកទាល់តែសោះ ទើសនេះទើសនោះមិនឈប់នៅពេលគេបាននៅក្បែរអ្នក ។
២- គេយល់មិនច្បាស់ឬមិនបង្កើតអារម្មណ៍ពិតនៃសេចក្តីស្រឡាញ់ ។
៣- ចូលចិត្តរំលឹកការឈឺចាប់ចំពោះអ្នក គុំគួនមិនរសាយ ។ ជីវិតហុចតែបញ្ហាឲ្យគ្នា ភាពរីករាយសឹងតែរកគ្មាន សូម្បីមានលុយគ្រប់គ្រាន់ហើយក៏ដោយ ។
ចាំណា ! កុំទ្រាំរស់នៅក្នុងជីវិតបែបនេះ បើម្នាក់ៗនៅតែមិនព្រមលះបង់ទម្លាប់ចាស់ចោលទេ ចាកចេញទៅ ! ពុំនោះទេ ជីវិតគឺដូចធ្លាក់នរកទាំងរស់អញ្ចឹង ។ ស្រឡាញ់មិនចាំបាច់ត្រូវការភាពល្អឥតខ្ចោះក៏បានដែរ ! សុំត្រឹមតែជាការពិតមិនមែនដើម្បីលេងសើចឡើយ ! ព្រោះវិធីរកលេសដោះដៃ ក៏រស់នៅលំបាកខ្លាំងណាស់ដែរ ពេលខ្លះមកពីម្នាក់ៗឲ្យតម្លៃខ្លួនឯងខ្ពស់ហួសពេក ។
នៅពេលគេមានសេចក្តីស្រឡាញ់ពេញបេះដូងហើយ គេមិនចាំបាច់ស្វែងរកសេចក្តីសុខនៅខាងក្រៅទៀតទេ ! ចូរធ្វើផ្ទះឲ្យមានដំបូលត្រជាក់ត្រជុំចុះ !

Comments