ទាល់តែបានជួបបញ្ហាធំទើបអាចដឹងបាន

S
suos-khly

ចរិតពិតប្រាកដរបស់មនុស្សម្នាក់ ទាល់តែបានជួបបញ្ហាធំទើបអាចដឹងបាន ហេតុនេះកុំចេះតែឈឺចាប់ចំពោះការសម្រេចចិត្ត ហើយដើរត្អូញត្អែរថា បើដឹងអញ្ចឹងអញមិនបានឲ្យវាជួបមុខនោះទេ ! ។ គំនិតថ្លៃតែឯងបែបនេះ វាប្រែទៅជាថោកទៅវិញទេ តាមពិតគេត្រូវតែប្រើបញ្ញាឲ្យអស់លទ្ធភាពដើម្បីស្តារស្ថានភាពជីវិតខ្លួនឯងឡើងវិញទើបត្រូវ ។ ចំណេះដឹងសកលរបស់មនុស្សភាពខ្វះខាតរបស់វា គឺខ្វះការបង្រៀនខ្លួនឯងឲ្យក្លាយជាមនុស្សចេះចាញ់ ចេះឈ្នះ ចេះស្រឡាញ់ភាពត្រឹមត្រូវនេះឯង ចំណេះទាំងនោះវាពូនផ្តុំតែពាក្យថា អញចេះតែប៉ុណ្ណោះ ! រួចហើយធ្វើខ្លួនឲ្យរស់នៅយ៉ាងលំបាកព្រោះតែចំណេះកកកុញញ៉ុកណែនខួរក្បាលដោយការមានះប្រកាន់ដាក់ចុះមិនបាន ។

Comments